ក្រសួងសុខាភិបាល ប្រកាសពីការកើនឡើងនៃជំងឺកញ្ជ្រឹលនៅកម្ពុជា គិតត្រឹមខែធ្នូនេះមានរហូតដល់ទៅប្រមាណ ៣៧៥ករណី ក្នុងខេត្តចំនួន១៧
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការកើនឡើងនូវជំងឺកញ្ជ្រឹលនៅតាមបណ្តាខេត្តមួយនៅកម្ពុជា។

ករណីនៃជំងឺកញ្ជ្រឹលនេះ មានការកើនឡើង ជាបន្តបន្ទាប់ជាពិសេសនៅតាមសាលារៀន និងខេត្តមួយចំនួននៅតាមព្រំដែន ចាប់តាំងពី ខែតុលា ឆ្នាំ២០២៤មក ក្នុងនោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានជំងឺកញ្ជឹលសរុប ៣៧៥ករណីក្នុងខេត្តចំនួន១៧។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ៖


ផ្ដល់សិទ្ធិដោយ៖ Fresh News
