ព័ត៌មានជាតិ December 23, 2024

អាវុធហត្ថខេត្តសៀមរាប ដាក់ឲ្យដំណើរការលេខទូរស័ព្ទបន្ទាន់ «1296» សម្រាប់ពលរដ្ឋសុំជំនួយគ្រប់ពេល

Liny Chan

(សៀមរាប)៖ «1296» គឺជាលេខទូរស័ព្ទបន្ទាន់ ឥតគិតប្រាក់ 24ម៉ោង របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដែលអាចតេចូលពីគ្រប់ប្រព័ន្ធ ដែលផ្តួចផ្តើមបំពាក់ឡើងដោយ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តសៀមរាប ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។

ដូច្នេះបើសិនជាប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ 1296 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។

អាវុធហត្ថខេត្តសៀមរាប ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យពួកយើងខ្ញុំ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News