Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យដកហូតបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ

    BY Liny Chan December 23, 2024
    អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យដកហូតបណ្ណបើកបរយានយន្តដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ

    (ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ចាប់ពីថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ និងសូមសំណូមពរដល់ប្រជាពលរដ្ឋដែលមានបណ្ណបើកបរយានយន្តគ្រប់ប្រភេទជិតអស់ពិន្ទុ ទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

    អគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំដែងនូវសេចក្តីសង្ឃឹម និងជឿជាក់លើការចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋក្នុងការអនុវត្តសេចក្តីជូនដំណឹងនេះ ដើម្បីលើកកម្ពស់ការគោរពច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ និងរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាលំដាប់ ចាប់ពីថ្ងៃជូនដំណឹងតទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ៖

    Share This Post: