Khmerpress

ស្វែងរក

PR

GANZBERG បើកទំព័រឆ្នាំថ្មីដាក់ប្រកួតខ្នាតធំរញ្ជួយពិភពគុនខ្មែរ!

BY Liny Chan December 26, 2024
GANZBERG បើកទំព័រឆ្នាំថ្មីដាក់ប្រកួតខ្នាតធំរញ្ជួយពិភពគុនខ្មែរ!

ឆ្លងចូលឆ្នាំថ្មីភ្លាម GANZBEREG ត្រៀមរៀបចំការប្រកួតខ្នាតធំ ដាក់សុទ្ធតែកំពូលអ្នកប្រយុទ្ធលើសង្វៀនលំដាប់ជួរមុខទាំងជាតិ និងអន្តរជាតិក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ 2025 GANZBERG រាជសីហ៍គុនខ្មែរ KUN KHMER TOURNAMENT។ ជាពិសេសការប្រកួត 4 Men Marathon ដែលចូលរួមប្រកួត ដោយកីឡាករលំដាប់ប្រទេសរបស់យើង អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា និងប៉ះជាមួយកីឡាករមកពីប្រេស៊ីល បារាំង និង ព្រះរាជាណាចក្រថៃ។

កីឡាករគុនខ្មែរជួរមុខ ធឿន ធារ៉ា ,សែន ចន្ទឫទ្ធីគុន ,ម៉ឺន មេឃា រួមជាមួយបេក្ខភាពខ្សែក្រវាត់រាជសីហ៍គុនខ្មែរ នឹងចាប់ដៃគ្នាស្វាគមន៍ជើងខ្លាំងមកបណ្តារប្រទេសផ្សេងៗ ដើម្បីអបអរថ្ងៃជ័យជម្នះ 07 មករា ក្នុងមហាព្រឹត្តិការណ៏ GANZBERG រាជសីហ៍គុនខ្មែរ (KUN KHMER TOURNAMENT)។

GANZBERG ជួយកីឡាករគុនខ្មែរ កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ នាថ្ងៃទី 07 ខែមករា ឆ្នាំ 2025 ខាងមុខនេះ កម្មវិធីចាប់ផ្តើមពីម៉ោង 8 យប់តទៅ ទីតាំង OCIC ជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះ ក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERGផងដែរ ។

GANZBERG លើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!
សូមអរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកចូលរួមបង្កើតមហាព្រឹត្តិការណ៍នេះឡើង !!

default
default
default
Share This Post: