PR December 29, 2024

Ganzberg លេងឈុតធំ រៀបចំការប្រគំតន្ត្រី ៣ទីតាំងដំណាលគ្នា ត្រៀម Countdown ឆ្នាំថ្មី!!!

Nisaiy KP

(ភ្នំពេញ)៖ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីទូទាំងពិភពលោក ត្រៀមអបអរសាទនូវមហាព្រឹត្តិការណ៍ចូលឆ្នាំសកល២០២៤-២០២៥ ឈោងចាប់លាភជ័យ សិរីមង្គល ឆ្នាំ២០២៥ ឆ្នាំដ៏មានតេជះរិទ្ធិអំណាច។ ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអឺងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ លាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ត្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅ៣ទីតាំងតំណាលគ្នា ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង១២ យប់។ មួយឆ្នាំមានតែម្តង ជាពេលវេលាដែលមិនអាចខកខានបាន។

ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់ ប្រមូលសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper និង DJ ល្បីៗ ដែលជាកំពុងពេញនិយម និងមកអង្រួនឆាកតន្ត្រីយក្សដ៏ធំអស្ចារ្យ សំឡេងស្រែកហ៊ោបន្ទរតាមភ្លេង រាំលេងអបអរថ្ងៃដ៏ពិសេស ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ស្ដង់ដាខ្ពស់ GANZBERG COUNTDOWN CONCERT នៅថ្ងៃទី ៣០-៣១ ខែធ្នូ ទីតាំងទី១ ទីក្រុងកោះពេជ្រ ក្រុងភ្នំពេញ រាជធានីភ្នំពេញ ទីតាំងទី២ នៅបរិវេណរង្វង់មូលលោក តាដំបងក្រញ៉ូង ខេត្តបាត់ដំបង និងទីតាំងទី៣ នៅបរិវេណឆ្នេរមាត់ព្រែកកំពត ក្បែរស្ពានឥន្ធនូ ក្រុងកំពត ខេត្តកំពត។

នេះជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ដែលពុកម៉ែបងប្អូនទន្ទឹមរង់ចាំនូវផ្ទាំងទស្សនីយភាពសំបូរបែប ហើយក៏មានការតាំងពិព័រណ៍ម្ហូបអាហារ និងទំទិញជាតិ អន្តរជាតិគ្រប់ប្រភេទផងដែរ។ អ្វីដែលកាន់តែអស្ចារ្យនោះ ក៏មានកម្មវិធីបាញ់កាំជ្រួចរាប់ពាន់គ្រាប់ និងបង្ហោះគមផងដែរ។

តោះនៅចាំអីទៀតណាត់សក់វែង សក់ខ្លី ពួកម៉ាកល្អ បងប្អូនល្អ កាន់ដៃគ្នា ចូលរួមឲ្យបានច្រើនកុះករក្នុងកម្មវិធី GANZBERG COUNTDOWN CONCERT ទាំងអស់គ្នា ។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់តាមស្ថានីយ៍ទូរទស្សន៍ ហង្សមាស HDTV,BTV,PNN និង Facebook Page : Beer GANZBERG៕

– GANZBERG ចូលរួមលើកស្ទួយវិស័យទេសចរណ៍!
– GANZBERG ស្រលាញ់ពួកម៉ាកល្អ! ស្រលាញ់ពួកម៉ាកល្អ ញុំាGANZBERG!
– សូមពិកសារដោយការទទួលខុសត្រូវ!