Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាសម្តេចធិបតី និងលោកជំទាវបណ្ឌិតជូនលោកតាធាក់ស៊ីក្លូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង

    BY Liny Chan January 20, 2025
    រដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាសម្តេចធិបតី និងលោកជំទាវបណ្ឌិតជូនលោកតាធាក់ស៊ីក្លូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង

     ដោយទទួលបានការចាត់តាំងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិស៊ីក្លូ) លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ជូនលោកតា ម៉ែន សុខ អាយុ៨២ឆ្នាំ ជាអ្នកប្រកបរបរធាក់ស៊ីក្លូដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអង្គឌួង។

    បើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ លោកស្រីបន្ដថា ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យជំនាញជួយពិនិត្យព្យាបាលជូនលោកតា ដោយយកចិត្តទុកដាក់ និងជូនពរលោកតាឆាប់បានជាសះស្បើយ។ ដោយសារលោកតាជាសមាជិករបស់មូលនិធិលោកតា មានបណ្ណសមធម៌សុខភាព ដូច្នេះគាត់ទទួលបានការមើលថែដោយមិនបាច់បង់ថ្លៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: