GANZBERG លេងឈុតធំត្រៀមរៀបចំប្រដាល់គុនខ្មែរ ៣ សង្វៀនដំណាលគ្នាក្នុងថ្ងៃចូលឆ្នាំចិន!
ភ្នំពេញ៖ បើនិយាយពីវិស័យប្រដាល់គុនខ្មែរ យើងតែងតែនឹកឃើញពាក្យស្លោក “GANZBERG ចូលរួមលើកស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក” ។ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុន GANZBERG មានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈនាំកីឡាករគុនខ្មែរទៅអុកឡុកនៅតាមសង្វៀនធំៗជុំវិញពិភពលោក ដូចនៅប្រទេសចិន ជប៉ុន បារាំង អូស្ត្រាលី សហរដ្ឋអាមេរិច ប្រេសីល …។

ទន្ទឹមនឹងនោះផងដែរ GANZBERG បង្កើតនូវព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោកនៅក្នុងប្រទេស ជាច្រើនផងដែរដូចជា កម្មវិធី GANZBERG 8 MAN វៃដណ្តើមឡាន និងផ្ទះវីឡា GANZBERG 4 MAN ដណ្តើមខ្សែក្រវ៉ាត់កំរិតពិភពលោក GANZBERG រាជសីហ៍គុនខ្មែរ GANZBERG IDOL KUN KHMER MARATON វៃដណ្តើមឡាន កម្មវិធី GANZBERG kun khmer Super Strike ដណ្តើមខ្សែក្រវ៉ាត់ និង បា្រក់លាន។
លើសពីនេះទៅទៀត GANZBERG បានប្រកាសកំពូលកីឡាករគុនខ្មែរចំនួន ៤ រូបជា BA ផ្លូវការរបស់ខ្លួនផងដែរ រួមមានកីឡាករ អ្នកលែងពូថៅដៃ ធឿន ធារ៉ា កីឡាករ ផល សុភ័ណ្ឌ កីឡាករ មឿន មេឃា និង កីឡាករ អេអាំរីន ភូថង ។ ក្នុងនោះផងដែរ GANZBERG ក៏បានផ្តល់កាដូយក្សជាច្រើនកីឡានករគុនខ្មែរ ដូចជា ឡាន ១គ្រឿង និងផ្ទះវីឡាកូនកាត់ដល់កីឡាករ ធឿន ធារ៉ា ឡាន ១គ្រឿងដល់កីឡាករ អេអាំរីន ភូថង ឡាន ១គ្រឿងដល់កីឡាករ ហុង ចាន់សុវណ្ណសុធី។
អស់លោក លោកស្រី អ្នកនាង កញ្ញា ឲ្យបានជ្រាបថា ក្នុងឪកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ GANZBERG គ្រោងនឹងរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរចំនួន ៣ សង្វៀនធំៗ ៣ ទីតាំងដំណាល់គ្នា ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ធំៗ ៣ ព្រមគ្នា ដូចជា TOWN FULL HD TV , HM HD TV និង BAY YON TV ដែលនឹងធ្វើនៅលើទឹកដីនៃខេត្តបាត់ដំបង ខេត្តកំពត និងក្រុងព្រះសីហនុ។ អ្វី ដែលរឹតតែអស្ចារ្យនោះ គឺកម្មវិធីនេះប្រមូលផ្ដុំសុទ្ធតែកំពូលកីឡាករមេទ័ពគុនខ្មែរជួរមុខលំដាប់ប្រទេស និងកំពូលមេទ័ពគុនចំរុះឆ្លងទ្វីបមកពីគ្រប់ទិសទីជុំវិញពិភពលោក ណាត់គ្នាមកសាកល្បងក្បាច់គុននៅលើសង្វៀន GANZBERG KUN KHMER ។ អរគុណអតិថិជនដែលទិញ GANZBERG និង IDOL លោកអ្នកទាំងអស់គ្នា គឺបានចូលរួមចំណែកលើកស្ទួយគុនខ្មែរឡើងដល់កម្រិត! សូមបន្តការគាំទ្រ GANZBERG និង IDOL ដើម្បីជួយឱ្យកីឡាករគុនខ្មែរឡើងដល់កម្រិតពិភពលោក!




