Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គុណភាពខ្យល់នៅកម្ពុជា! គិតចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែមករាដល់ម៉ោង ៦ព្រឹកថ្ងៃទី៣១ ខែមករានេះ គុណភាពខ្យល់គឺ «ល្អ»

    BY Liny Chan January 31, 2025
    គុណភាពខ្យល់នៅកម្ពុជា! គិតចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី៣០ ខែមករាដល់ម៉ោង ៦ព្រឹកថ្ងៃទី៣១ ខែមករានេះ គុណភាពខ្យល់គឺ «ល្អ»

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

    ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន, ពណ៌លឿងៈ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តស្ទឹងត្រែង និងខេត្តព្រះសីហនុ, ពណ៌ទឹកក្រូចៈ ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: