តើហ្វេនៗគិតថា Rapper Fighter វគ្គផ្តាច់ព្រ័ត្រ នរណាជាម្ចាស់ពាន?
ភ្នំពេញ៖ GANZBERG គឺក្រុមហ៊ុនឈានមុខគេនៅក្នុងស្រុកខ្មែរក្នុងការចូលរួមចំណែកយ៉ាងសំខាន់ លើកស្ទួយវិ័ស័យប្រដាល់គុនខ្មែរ បាល់ទាត់ បាល់ទះ ជាពិសេសវិស័យសិល្បៈ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ ក្នុងនោះផងដែរ GANZBERG បានបង្កើតកម្មវិធីមួយដែលកំពុងមានភាពល្បីល្បាញយ៉ាងពីស្រទាប់យុវវ័យក្នុងបណ្តាញសង្គម នោះកម្មវិធី RapperFighter។

ឥលូវនេះ GANZBERG បានរកឃើញបេក្ខជន Rapper ៥រូបបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Rapper Fighter Final Round ដែលរៀបចំនៅថ្ងៃទី2 ខែកុម្ភៈ ខាងមុខនេះ នៅ ដឹព្រេមៀ សែនសុខ និងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ PNN និង Pageផ្លូវការ GANZBERG។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងរ៉េប នេះគឺជាការបើកសករាជថ្មីនៃវិស័យរ៉េបនៅស្រុកខ្មែរ និងផ្តល់ឪកាសដល់យុវវ័យដែលស្រលាញ់សិល្បៈរ៉េបនេះ អោយបានបញ្ចេញសមត្ថភាព និងសម្រេចក្តីស្រមៃរបស់ពួកគេនៅលើវិស័យមួយនេះ។ កម្មវិធី Rapper Fighter នេះមានបេក្ខជនដាក់ពាក្យចូលរួមប្រកួតរាប់រយនាក់ដែលមកពីតាមបណ្តាខេត្តនានាជុំវិញប្រទេស ដោយឆ្លងកាត់ការប្រកួតប្រជែងរយះពេល៤ខែ ។ ឥលូវនេះកម្មវិធី Rapper Fighter បានរកឃើញបេក្ខជន ៥ រូបឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ រួមមាន៖
បេក្ខជនទី១ #RANNGO មកពីកូនក្រុម វុទ្ធា
បេក្ខជនទី២ #STEEZY មកពីកូនក្រុម សុខ ជាតិ
បេក្ខជនទី៣ #OGGOLDEN មកពីកូនក្រុម រុទ្រកូរ
បេក្ខជនទី៤#EMI មកពីកូនក្រុម ពន្លឺ
បេក្ខជនទី៥#TORO មកពីកូនក្រុម គីម ឈី

បេក្ខជនជើងខ្លាំងទាំង ៥រូបនេះ ត្រូវឡើងមកប្រកួតគ្នានៅលើឆាកដ៏ធំអស្ចារ្យកំរិតស្តង់ដាពិភពលោក។ ចំពោះអ្នកដែលឈ្នះក្នុងកម្មវិធីគឺតាមរយៈការបោះឆ្នោត អញ្ចឹងពុកម៉ែបងប្អូនដែលស្រលាញ់ និងពេញចិត្តបេក្ខជនមួយណា អាចបោះឆ្នោតតាមលេខសំគាល់របស់បេក្ខជនបានតាមរយះប្រព័ន្ធស្មាត។ សម្រាប់ម្ចាស់ពានរង្វាន់ នឹងទទួលបាន ៦០ លានរៀល ហើយសម្រាប់បេក្ខជនមិនជាប់ចំណាប់ថ្នាក់ នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ៥លានរៀលផងដែរ។
តស់នៅចាំអីទៀតកក់ដៃគូ មិត្តភក្តិ ថ្ងៃអាទិត្យ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥ ទស្សនាផ្ទាល់គាំទ្រ TOP 5 FIGHTER ជួបផ្ទាល់កំពូលតារាចម្រៀងរ៉េប និងការសម្តែងពិសេសជាច្រើនលើឆាកដ៏ធំអស្ចារ្យ RAPPER FIGHRER Final-Round!
ចូលរួមទស្សនាដោយសេរីនៅ ដឺព្រេមៀសែនសុខ (THE PREMIER CENTRE SENSOK) នៅថ្ងៃទី 02 ខែ កុម្ភៈ ទាំងអស់គ្នាណា!!