ព័ត៌មានជាតិ February 3, 2025

ក្រសួងអប់រំ​ សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡេីងវិញ

Liny Chan

ក្រសួងអប់រំ​ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡេីងវិញ នេះបើយោងតាមសេចក្ដីប្រកាសដែលត្រូវបានចុះផ្សាយនៅលើ ឆាណែលតេលេក្រាម ឯកសារមន្រ្តីសាធារណៈ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

នៅក្នុងសេចក្ដីប្រកាស ក្រសួងអប់រំ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹង បន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា ២០២៣-២០២៤ ។

ទន្ទឹមនឹងនោះ ក្រសួងនឹងចេញសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ផងដែរ៕ ប្រភព៖ ឆាណែលតេលេក្រាម ឯកសារមន្រ្តីសាធារណៈ