Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃ បានវិលទៅរកប្រក្រតីភាពឡើងវិញ

    BY Liny Chan February 3, 2025
    ក្រសួងកសិកម្ម៖ ការនាំចេញស្រូវប្រចាំថ្ងៃ បានវិលទៅរកប្រក្រតីភាពឡើងវិញ

    (ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឃឹម ហ្វីណង់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ទំហំនាំចេញស្រូវនាពេលបច្ចុប្បន្ន គិតជាមធ្យមស្ថិតក្នុងចន្លោះពី ២០,០០០- ២៥,០០០តោន ក្នុងមួយថ្ងៃ ដែលជាបរិមាណប្រហាក់ប្រហែលគ្នានឹងមុនពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ និងខ្ពស់ជាងមធ្យមភាគនៃបរិមាណប្រចាំ កាលពីដើមខែមករា ឆ្នាំ២០២៥ ដែលមានទំហំត្រឹមតែ ១០,០០០តោនក្នុងមួយថ្ងៃ។

    លោកបានបន្តថា ទោះបីជាថ្លៃស្រូវអូអឹម ស្ថិតក្នុងរង្វង់ ៨០០រៀលដដែលក៏ដោយ តែស្ថានភាពបែបនេះ បានជួយកាត់បន្ថយសម្ពាធថ្លៃស្រូវនៅទីវាល និងជួយឱ្យមិនមានការរាំងស្ទះទីផ្សារលក់ចេញ របស់បងប្អូនកសិករយើងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: