ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង នាយឧត្តមសេនីយ៍ កែវ វណ្ណថន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ
BY Liny Chan
February 8, 2025
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ កែវ វណ្ណថន ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ព្រះរាជក្រឹត្យនេះធ្វើឡើងតបតាមសំណើទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ មុនទទួលបានតំណែងនេះ, នាយឧត្តមសេនីយ៍ កែវ វណ្ណថន ជាអគ្គនាយករងអន្តោប្រវេសន៍ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ ផ្ដល់សិទ្ធិដោយ៖ Fresh News
