ព័ត៌មានជាតិ February 14, 2025

មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម៖ មិនទាន់មានសញ្ញាណាមួយ ដែលរដ្ឋបាលលោកត្រាំ ដំឡើងពន្ធនាំចូលទំនិញពីកម្ពុជា, ទំនិញកម្ពុជា ទំនងជាមិនមែនជាគោលដៅដំឡើងពន្ធរបស់ ត្រាំ ឡើយ

Liny Chan

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ ដែលរដ្ឋបាលលោក ត្រាំ ធ្វើការដំឡើងពន្ធលើផលិតផលរបស់កម្ពុជានោះទេ ហើយកម្ពុជាទំនងមិនមែនជាគោលដៅរបស់លោកត្រាំ ឡើយ គោលដៅរបស់ត្រាំ គឺប្រទេសចិន។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មធ្វើឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Fresh Business របស់ទូរទស្សន៍ Fresh News ដែលជជែកលើប្រធាទបទ៖ «ឥទ្ធិពលជំរុញកំណើនពាណិជ្ជកម្មកម្ពុជា»

អាមេរិកជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា នៅឆ្នាំ២០២៤កម្ពុជានាំចេញទៅអាមេរិកសម្រេចបានទឹកប្រាក់ខ្ទង់ ១០ពាន់លានដុល្លារកើនជាង ១១ភាគរយ មានចំណែកជាង ៣៧ភាគរយនៃការនាំចេញសរុប ខណៈអាមេរិកនាំចេញមកកម្ពុជាវិញ មានតែជាង ២៦០លានដុល្លារប៉ុណ្ណោះ។

តែយ៉ាងណាបើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទំនិញរបស់កម្ពុជាដែលនាំចេញទៅអាមេរិកសុទ្ធសឹងតែបង់ពន្ធ ហើយកម្ពុជាទម្លាប់ទៅហើយក្នុងការនាំចេញទៅអាមេរិកដោយបង់ពន្ធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សូមស្តាប់ការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖