Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្លាស់ប្ដូរ និងតែងតាំងអភិបាលរងក្រុង-ស្រុក សរុប៦រូប ឲ្យទៅកាន់តំណែងជាអភិបាលរងក្រុងកំពង់សោម ខេត្តព្រះសីហនុ

    BY Liny Chan February 17, 2025
    ឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្លាស់ប្ដូរ និងតែងតាំងអភិបាលរងក្រុង-ស្រុក សរុប៦រូប ឲ្យទៅកាន់តំណែងជាអភិបាលរងក្រុងកំពង់សោម ខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ចអភិបាលរងចំនួន៣រូប នៃក្រុងព្រះសីហនុ, ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ឲ្យទៅកាន់មុខតំណែងជាអភិបាលរងក្រុងកំពង់សោម។

    ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ក៏បានតែងតាំងមន្ដ្រីរាជការ ចំនួន៣រូបទៀត ឲ្យកាន់តំណែងជាអភិបាលរងក្រុងកំពង់សោមផងដែរ។

    ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងមហាផ្ទៃ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: