ព័ត៌មានជាតិ February 18, 2025

វិវាទកិច្ចសន្យាខ្ចីប្រាក់ដ៏រ៉ាំរ៉ៃជិត១០ឆ្នាំ និងមានលក្ខខណ្ឌស្មុគស្មាញមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

Liny Chan

(ភ្នំពែញ)៖ នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សុក ហៃ, លោកស្រី ពេជ ចរិយា និងលោក ងន សុខជា បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ ពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីដោយជោគជ័យ។

វិវាទកិច្ចសន្យាខ្ចីប្រាក់ដ៏រ៉ាំរ៉ៃ ជិត១០ ឆ្នាំនេះ ធ្លាប់បានប្តឹងផ្ដល់គ្នារហូតដល់ស្ថាប័នតុលាការ និងលក់ទ្បាយទ្បុងទ្រព្យ (ដី) របស់កូនបំណុល ដើម្បីសងបំណុលរួចរាល់តាំងពីឆ្នាំ២០១៨។ ក្រោយមកនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ ភាគីម្ខាងបានដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយវិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News