ព័ត៌មានជាតិ
អភិបាលខេត្តឧត្តរមានជ័យ៖ ស្ថានភាពនៅប្រាសាទតាមាន់មានសភាពធម្មតា
BY Liny Chan
February 19, 2025
(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានធ្វើដំណើរឡើងទៅដល់ប្រាសាទតាមាន់ ហើយបានជួបផ្ទាល់ជាមួយមេទ័ពខ្មែរ និងមេទ័ពថៃ ដែលឈរជើងនៅទីនោះ។

លោកអភិបាលខេត្ត បានអះអាងថា នៅតំបន់ប្រាសាទតាមាន់មានសភាពការណ៍ប្រក្រតីជាធម្មតា។ លោកក៏បានណែនាំដល់ដល់មេទ័ពខ្មែរ និងថៃ រក្សាទំនាក់ទំនងល្អជាមួយគ្នា។
ដំណើរឡើងទៅកាន់ប្រាសាទតាមាន់ពីសំណាក់អភិបាលខេត្ត ធ្វើឡើងក្រោយមានការប៉ះសម្តីគ្នារវាងមេទ័ពខ្មែរ និងថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News










