ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពក្រោមឱវាទឱ្យមានការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀតនោះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

សូមជម្រាបថា ការកែសម្រួលខោអាវដែលបំពាក់ដល់ជនសង្ស័យជាក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ខាងលើនេះ បានធ្វើឡើងក្រោយមានការស្នើសុំ ក៏ដូចជាមតិលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមជាច្រើនកាលពីពេលថ្មីៗកន្លងទៅនេះ ថាមានលក្ខណៈស្រដៀងទៅនឹងស្បង់ជីពររបស់ព្រះសង្ឃ៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

