Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការរងខណ្ឌ៧មករាម្នាក់ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ស្ពាន នៅខណ្ឌដង្កោ, កូនស្រីម្នាក់ស្លាប់ និងអ្នករួមដំណើរ៤នាក់ទៀតរបួសធ្ងន់

    BY Liny Chan February 21, 2025
    អធិការរងខណ្ឌ៧មករាម្នាក់ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ស្ពាន នៅខណ្ឌដង្កោ, កូនស្រីម្នាក់ស្លាប់ និងអ្នករួមដំណើរ៤នាក់ទៀតរបួសធ្ងន់

    (ភ្នំពេញ)៖ លោកវរសេនីយ៍ទោ លី ឡាំ អធិការរងនគរបាលខណ្ឌ៧មករា ទទួលការងារអន្ដរាគមន៍ បើករថយន្ដដឹកគ្រួសារជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ (ស្ពាន​បាក់)​ សង្កាត់​ព្រែក​កំពឹស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

    ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ស្ពានអ្នកបើកបរដោយលោកអធិការរងខាងលើ បានបណ្ដាលឲ្យកូនស្រីម្នាក់ស្លាប់ និងមនុស្សក្នុងរថយន្ដ៤នាក់ផ្សេងទៀតរងរបួសធ្ងន់។

    ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​ និង​ប្រគល់​សព និង​រថយន្ដ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: