Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១ ខែមីនា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច គុណភាពខ្យល់ គឺ «ល្អណាស់»

    BY Nisaiy KP March 2, 2025
    ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១ ខែមីនា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច គុណភាពខ្យល់ គឺ «ល្អណាស់»

    ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២០.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។

    ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកណ្តាល ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តរតនគិរី និងខេត្តសៀមរាប៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: