Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែង ទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មី តាមរយៈការលក់សម្ភារៈចាស់

    BY Liny Chan March 5, 2025
    ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិពិសេសរយៈពេលវែង ទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មី តាមរយៈការលក់សម្ភារៈចាស់

    (ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ថ្នាក់ដឹកនាំបក្សនិងរដ្ឋរួមមានលោក Xi Jinping ជាដើម បានអញ្ជើញចូលរួមពិធីបើក លោក លី ឈាង នាយករដ្ឋមន្រ្តីចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាល ជូនចំពោះអង្គមហាសន្និបាត។

    របាយការណ៍ការងាររដ្ឋាភិបាលបានលើកឡើងថា ឆ្នាំនេះប្រទេសចិននឹងរៀបចំចាត់ចែងបំណុលជាតិ ពិសេសរយៈពេលវែង ទំហំ៣សែនលានយាន់ប្រាក់ចិន ដើម្បីគាំទ្រឱ្យពលរដ្ឋប្តូរសម្ភារៈប្រើប្រាស់ថ្មី តាមរយៈការលក់សម្ភារៈចាស់ អនុវត្តនិងកែល ម្អរបបឈប់សម្រាក ដើម្បីបញ្ចេញសក្តានុពលនៃការប្រើប្រាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: