ព័ត៌មានជាតិ March 9, 2025

លោក ហ៊ុន ម៉ានី អញ្ជេីញជាអធិបតី ក្នុងពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត»

Nisaiy KP

(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។

ពិធីប្រុងពលីនេះ មានការអញ្ជេីញជាអធិបតីពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្ស ជាច្រើននាក់ផង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews