ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ករណីឆក់កាបូបរបស់ជនបរទេសនៅខណ្ឌដូនពេញ នាពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យហើយ។

គួររម្លឺកថា មានជនបរទេស ២នាក់ប្តីប្រពន្ធ ធ្វេីការឡាយវីដេអូ ផ្សព្វផ្សាយតាមបណ្តាញសង្គម ថាមានករណីចោរឆក់កាបូប របស់ពួកគេបានសម្រច កើតឡើងនៅវេលាម៉ោង១២ម៉៤០នាទី ថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៥ ចំណុចផ្លូវ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្វះស្វែងរកជនរងគ្រោះ ជាជនជាតិបរទេសខាងលេី បន្ទាប់មកសមត្ថកិច្ចបានរកឃើញជនរងគ្រោះដោយបានអញ្ជើញពួកគាត់មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សួរនាំដំណើររឿង និងជនរងគ្រោះបានដាក់ពាក្យបណ្តឹងភ្លាម សមត្ថកិច្ចជំនាញកំពុងធ្វើការងារតាមជំនាញជាបន្ទាន់៕ ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ



