Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការអន្តរក្រសួង ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់បណ្តាកោះ ឆ្នេរ និងរមណីយដ្ឋាននានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ

    BY Liny Chan March 22, 2025
    គណៈកម្មការអន្តរក្រសួង ចុះពិនិត្យការអនុវត្តគម្រោងវិនិយោគរបស់បណ្តាកោះ ឆ្នេរ និងរមណីយដ្ឋាននានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ

    (ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ ដែលមានសក្តានុពលសេដ្ឋកិច្ច ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចុះពិនិត្យការអនុវត្តគម្រោងវិនិយោគ របស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍កោះ និងឆ្នេរនានា នៅខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច រួមទាំងអាជ្ញាធរដែនដីផង ក្នុងភូមិសាស្ត្រ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

    ការចុះពិនិត្យខាងលើ ត្រូវបានធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង, ការផ្តល់មតិយោបល់លើផ្នែកបច្ចេកទេស ព្រមទាំងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់វិនិយោគិន សម្តៅជំរុញការអនុវត្តគំរោងស្របតាមខ្លឹមសារនៃកិច្ចសន្យា និងដើម្បីរៀបចំរបាយការណ៍បូកសរុបគោរពរាយការណ៍ជូនរាជរដ្ឋាភិបាល។

    ឆ្លៀតក្នុងឱកាសនៃការបំពេញភារកិច្ចនេះដែរ គណៈកម្មការអន្តរក្រសួងក៏បានឆ្លៀតចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិក កងការពារកោះតាងលេខ៣ ដែលបានឈរជើងនៅមូលដ្ឋានកោះតាងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: