Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសតាមច្បាប់

    BY Liny Chan March 25, 2025
    ក្រសួងសាធារណការ៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសតាមច្បាប់

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា យោងតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកង្វក់ មាត្រា១០៤ បានចែងថា៖ ជនណាដែលជីកកប់ ជីកគាស់ ជីកលុង ឬចោះខួងផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតដូចមានចែងក្នុងមាត្រា៤៤នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ទៅ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី៤០០ ០០០ (បួនសែន) រៀល ទៅ៤ ០០០ ០០០ (បួនលាន) រៀល។

    (រូបតំណាង)

    មាត្រា៤៤. ការជីកកប់ ការជីកគាស់ ឬការជីកលុង និងការចោះខួងផ្លូវថ្នល់ ដើម្បីតភ្ជាប់ជាមួយបណ្តាញលូ នៅត្រង់ចំនុចណាមួយត្រូវស្នើសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងត្រូវបំពេញលក្ខខណ្ឌខាងក្រោម៖

    * ចៀសវាងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធលូ ឬហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត
    * ដោះស្រាយជាបន្ទាន់ចំពោះការរំខាននានា មុននឹងបន្តអនុវត្តការងារ
    * តភ្ជាប់ជាមួយបណ្តាញលូឱ្យស្របតាមបទប្បញ្ញត្តិបច្ចេកទេសប្រព័ន្ធទឹកកខ្វក់និងសាកល្បងបង្ហូរ ទឹកកខ្វក់ បន្ទាប់ពីការតភ្ជាប់ជាមួយបណ្តាញលូរួចរាល់
    * សម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ បង្ការឧបទ្ទវហេតុផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ និងគោរពតាមការណែនាំរបស់ភ្នាក់ងារមានសមត្ថកិច្ច ឬវិស្វករទទួលបន្ទុក
    * រៀបចំទីតាំងឱ្យមានស្ថានភាពដូចដើមវិញ ឬល្អជាងស្ថានភាពដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: