ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី, សូមប្រជាពលរដ្ឋទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ
BY Liny Chan
March 27, 2025
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» អបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។

«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នឹងមានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មី។ ក្នុងន័យនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅរាជធានីភ្នំពេញ កុំភ្លេចទៅលេងកម្សាន្ដឲ្យបានច្រើនកុះករ៕


ផ្ដល់សិទ្ធិដោយ៖ Fresh News