Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    Trump បង្ហាញចំណាប់អារម្មណ៍កាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយដល់ដំណើរការទិញលក់ TikTok

    BY Liny Chan March 27, 2025
    Trump បង្ហាញចំណាប់អារម្មណ៍កាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយដល់ដំណើរការទិញលក់ TikTok

    (បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក។ លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថាប្រទេសចិន «នឹងត្រូវដើរតួនាទីមួយ» ក្នុងការអនុម័តលើការដកខ្លួនចេញពី TikTok ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC។​

    លោក Trump បានលើកឡើងថា «ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យវារួចរាល់» «TikTok គឺសំខាន់ ប៉ុន្តែរាល់ចំណុចនៅក្នុងពន្ធមានតម្លៃច្រើនជាង TikTok»។ បើទោះបីជាច្បាប់សន្តិសុខជាតិតម្រូវឱ្យ ByteDance ដកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ដ៏មានប្រសិទ្ធភាពនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងកណ្តាប់ដៃរបស់ Trump ដោយកាលពីខែមករាកន្លងទៅ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលពន្យាពេលកំណត់សម្រាប់កិច្ចព្រមព្រៀងនេះដល់ថ្ងៃទី០៥ ខែមេសា។ តែយ៉ាងណា បើតាមការលើកឡើងរបស់ Trump នៅថ្ងៃពុធនេះ បានបង្ហាញថាវាអាចទៅរួចដែលគាត់នឹងពន្យាពេលកំណត់ TikTok ម្តងទៀត។

    Trump បានបន្តទៀតថា «យើងនឹងមានទម្រង់នៃកិច្ចព្រមព្រៀមួយ ប៉ុន្តែប្រសិនបើវាមិនទាន់ចប់ទេ វាមិនមេនជាកិច្ចព្រមព្រៀងធំនោះទេ»។ «យើងនឹងពង្រីកវា»

    គួរជម្រាបថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់ CNBC នៅដើមខែនេះថា គាត់មានទំនុកចិត្តថា កិច្ចព្រមព្រៀងទាក់ទងនឹងការលក់ TikTok នឹងកើតឡើងនៅខែមេសា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: