PR March 28, 2025

កាន់តែរំជើបរំជួលកាន់តែអស្ចារ្យ! មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកប្រចាំឆ្នាំ 2025 GANZBERG SUPER IDOL- Beyond the Best ជាមួយឆាកតន្ត្រីអន្តរជាតិដ៏ធំសម្បើម!

Liny Chan

ភ្នំពេញ – កាន់តែកក្រើកកាន់តែរំជើបរំជួលកាន់តែអស្ចារ្យមិនធ្លាប់មាន ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ2025 អមដោយឆាកតន្ត្រីស្តង់ដារអន្តរជាតិដ៏ធំសម្បើមដែល មិនធ្លាប់មាននៅប្រទេសខ្មែរ នឹងមកដល់នៅថ្ងៃសៅរ៍ ទី29 ខែមីនា ដ៏ខ្លីខាងមុខនេះ នៅកោះពេជ្រ ចាប់ពីម៉ោង 4:00 រសៀល – 11:00យប់ ដែលនឹងធ្វើឱ្យហ្វេនៗទទួលបាននូវបទពិសោធន៍រំភើបរីករាយ មិនអាចបំភ្លេចបាន ក្រោមវត្តមានរបស់កំពូលតារាចម្រៀង K-POP ប្រុសស្អាត TAEYANG មកពីក្រុម BigBang!

ពីមួយរដូវកាលទៅមួយរដូវកាល ការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond the Best តែងតែនាំមក នូវ ភាពមហស្ចារ្យ ភាពរំជើបរំជួលជាលំដាប់ ដោយសារតែវត្តមានចូលរួមសម្ដែងដោយកំពូលក្រុមតារាចម្រៀង អន្តរជាតិ ជាពិសេសក្រុម K-POP និងកំពូលតារាចម្រៀងលំដាប់ប្រទេស ជាពិសេស Rapper អម ដោយឆាកតន្ត្រីដ៏ធំសម្បើម ដែលត្រូវបានរៀបចំឡើងដោយ ក្រុម អ្នកជំនាញរួមមានវិស្វករផ្នែកសំឡេង (Sound) និងវិស្វករ ផ្នែកភ្លើង (Lighting) មកពីបរទេសដូចជា ប្រទេសសិង្ហបុរី និងប្រទេស អូស្ត្រាលី ជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ខ្វាត់ខ្វែង ប្រព័ន្ធសំឡេងបុកខ្លាំងហាប់ណែនអង្រួនដល់បេះដូងសុទ្ធតែ ស្តង់ដារអន្តរជាតិ ការរចនា ឆាកទាក់ទាញ មិនចាញ់នៅបរទេសហើយ សូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូល ក៏មានលក្ខណៈស្ដង់ ដា អន្តរជាតិ។

GANZBERG SUPER IDOL- Beyond the Best ពិតជាពិសេសអស្ចារ្យលើសពីការប្រគំតន្ត្រី ដែលនឹងធ្វើឱ្យហ្វេនៗ ទទួលបាននូវភាព រំភើ បរីករាយបំភ្លេចអស់ទុក្ខកង្វល់មួយគ្រា និងធានាសន្តិសុខសុវត្ថិភាពកម្រិតខ្ពស់។

កុំភ្លេចត្រៀមខ្លួនស្រែកហ៊ោ រាំ និងច្រៀងតាម Idol នៅថ្ងៃសៅរ៍ ទី 29 មីនា ដ៏ខ្លីខាងមុខនេះ នៅកោះពេជ្រ ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់!

Brought to you by Beer GANZBERG

GANZBERG #GANZBERGSuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOP