ព័ត៌មានជាតិ March 29, 2025

ក្រសួងបរិស្ថាន សំណូមពរសាធារណជន តាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយ និងប្រព័ន្ធ APP ឈ្មោះ CGS SPA

Liny Chan

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានសំណូមពរដល់សាធារណជនតាមដានគុណភាពខ្យល់ប្រចាំថ្ងៃ តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh និងប្រព័ន្ធ APPឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពជាប្រចាំ។

ខណៈស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៧.៧៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ខេត្តកែប និង ខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្តតាកែវ, ពណ៌លឿងៈ មាន ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង និងខេត្តព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News