Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក ថយចុះ ១០លើក បើប្រៀបធៀបឆ្នាំ២០២៤

    BY Liny Chan April 17, 2025
    ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក ថយចុះ ១០លើក បើប្រៀបធៀបឆ្នាំ២០២៤

    (ភ្នំពេញ)៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យបានកើតឡើងចំនួន១០លើក ថយចុះចំនួន១០លើក បើធៀបនឹងកាលពីឆ្នាំ២០២៤។ នេះបើតាមលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។

    លោកបានឱ្យដឹងថា រាជធានីភ្នំពេញកើតឡើងច្រើនជាង មានចំនួន៤ ករណី។ ចំណែកខេត្តសៀមរាប និងរតនៈគិរី កើតឡើង ២ ករណី។ រីឯកំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១ករណីដូចគ្នា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: