រាជរដ្ឋាភិបាល សម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៣០០នាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហាន ៣០០នាក់។

សម្រាប់បំពេញក្របខ័ណ្ឌឱ្យកងឯកភាពចំនួន៤៖
– បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់
– កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់
– មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ចំនួន ៣០នាក់
– វិទ្យាស្ថានបញ្ជាការសេនាធិការ ចំនួន ២០នាក់៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

