Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំប្រតិភូធ្វើដំណើរដល់សាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក

    BY Nisaiy KP April 20, 2025
    រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំប្រតិភូធ្វើដំណើរដល់សាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក

    (កាហ្សាក់ស្ថាន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រកបដោយសុខសុវត្ថិភាព។

    ខណៈនោះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production ក្នុងឱកាសមកចូលរួមពិធីសម្ភោធខ្សែភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា របស់ក្រុមហ៊ុន Daubay។

    ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។

    សូមជម្រាបថា លោក ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងពិធីសម្ពោធភាពយន្តទេសចរណ៍ថតនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: