ព័ត៌មានជាតិ April 30, 2025

ករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ ព្រឹកមិញនេះ បណ្ដាលឱ្យមនុស្ស ២នាក់បាត់បង់ជីវិត និង ៣នាក់រងរបួស

Liny Chan

យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ កើតឡើងដោយសាររថយន្ដបែកកង់ក្រោយ​ ពេលកំពុងបេីកបរ និងបណ្ដាលឱ្យមនុស្ស ២នាក់ បាត់បង់ជីវិត និង ៣នាក់រងរបួស។

តាមរយៈផេកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា​ វេលាម៉ោង​ ១១:៣៤នាទី​ នាថ្ងៃពុធ ៤កើ ត ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​ កងកម្លាំង​នគរបា ល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ បានជួយសម្រួលនីតិវិធីករណីគ្រោះថ្នាក់ច​រាចរណ៍​នៅលេីកំណាត់ផ្លូវល្បឿនលឿន​ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​ ៦៩​-៧០​ ស្ថិត​ក្នុង​ភូមិ​ពាមទុង​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំ​ស្រួច​ ខេត្ត​កំពង់ស្ពឺ​ ។

តាមការបញ្ជាក់​ពី​ លោកវរសេនី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបាលស្រុកភ្នំស្រួច​ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ​បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ ២​នាក់​ របួសធ្ងន់​ ២នាក់​ រីឯ​អ្នកបេីកបរ​រងរបួស​ស្រាល​​។ ចំណែកឯមូលហេតុ​ បណ្ដាលមកពីរថយន្ដបែកកង់ក្រោយ​ ពេលកំពុងបេីកបរ។ បច្ចុប្បន្ន​កំលាំង​នគរបាល​ បានជួយសង្រ្គោះដោយសហកា​រ​ពី​កំលាំង​នាយកដ្ឋាន​-ក្រុមហ៊ុន​ផ្លូវល្បឿនលឿន​ បានធ្វើ​ការតាមនីតិវិធី៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺ