Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមចោរឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល តាមបង្ក្រាបបានចំនួន៦នាក់ ជាបន្ដបន្ទាប់

    BY Liny Chan May 1, 2025
    ក្រុមចោរឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល តាមបង្ក្រាបបានចំនួន៦នាក់ ជាបន្ដបន្ទាប់

    (ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោក បានបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសឆក់ ចំនួន៨ករណី នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

    ប្រតិបត្ដិការបង្ក្រាបក្រុមចោរយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ បានធ្វើឡើងក្រោមការបញ្ហាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

    យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖

    * ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន១៣ប្រូម៉េក បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) ប្រព្រឹត្តនៅចំណុចមុខ សាលាវេស្ទើនអន្តរជាតិ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨៖១០នាទី។

    * ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៤ប្រូម៉េក) ប្រព្រឹត្តនៅចំណុចមុខផ្សារ TK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    * ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាក REALME ពណ៌ខ្មៅ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    * ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ប្រូម៉េក) ប្រព្រឹត្តនៅចំណុចផ្លូវលេខ២៨៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    * ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣ប្រូម៉េក) ប្រព្រឹត្តនៅចំណុចមុខផ្សារTK សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    * ករណីទី៦៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៣) ប្រព្រឹត្តនៅចំណុចមុខស្តាតអូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    * ករណីទី៧៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូប ជនបរទេស មិនបានសម្រេច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១អា ផ្លូវលេខ២១ ក្រុម២៩ ភូមិ៥សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៦៖៣១នាទី។

    * ករណីទី៨៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូន១៣ប្រូម៉េក) ប្រព្រឹត្តបទនៅចំណុចមុខផ្ទះលេខ០៥ ផ្លូវលេខ៥៩០ ក្រុមទី៦៤ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៦៖៤៨នាទី។

    ជនសង្ស័យ៖ ១-ឈ្មោះ ហេង សុនី ហៅ ធី ភេទ ប្រុស អាយុ ២០ឆ្នាំ, ២-ឈ្មោះ សារុន វីរៈ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ, ៣-ឈ្មោះ អ៊ុំ ប៊ុនហ៊ាង ហៅ អាហ៊ាងតូច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៤-ឈ្មោះ ដា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៥-ឈ្មោះ កែវ រ៉ាហ៊ាង ហៅ អាហ៊ាងធំ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ៦-ឈ្មោះ បូរ ស័ក្កករុណា ហៅ ម៉ាប់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។

    វត្ថុតាងចាប់យករួមមាន៖ ១-ម៉ូតូម៉ាក Honda C១២៥ ស៊េរី២០១៤ ឡើងតែម២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CS-៤៣៧៩, ២-ម៉ូតូម៉ាក Honda Scoopy ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១HX-២០៧៤, ៤-ម៉ូតូ០១គ្រឿងម៉ាក Honda C១២៥ស៊េរី២០២២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១DP-០៣២០ ។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: