ព័ត៌មានជាតិ May 4, 2025

ក្មេងទំនើង ២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ

Nisaiy KP

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៤:០០នាទីទៀបភ្លឺ នៅចំណុចផ្លូវព្រៈមុនីវង្ស កែងផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានក្មេងទំនើង២ក្រុម ឈ្មោះ WK (ហៅវត្តក្នុង) និងក្រុម KSK (ខ្មែរស្រឡាញ់ខ្មែរ) មានគ្នាចំនួន០៦នាក់ បានជិះម៉ូតូចំនួន០៣គឿង បង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ ខណៈនោះកម្លាំងល្បាតបានធ្វើការបង្ក្រាបឃាត់ខ្លួនបានភ្លាម។

បច្ចុប្បន្នក្មេងទំនើងខាងលើ សមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត