Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលលោក ត្រាំ ឧបត្ថម្ភលុយក្នុងម្នាក់ ១០០០ដុល្លារសម្រាប់ជនភៀសខ្លួន ដែលស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិក

    BY Liny Chan May 6, 2025
    រដ្ឋបាលលោក ត្រាំ ឧបត្ថម្ភលុយក្នុងម្នាក់ ១០០០ដុល្លារសម្រាប់ជនភៀសខ្លួន ដែលស្ម័គ្រចិត្តចាកចេញពីសហរដ្ឋអាមេរិក

    (វ៉ាស៉ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានឱ្យដឹងថា រដ្ឋបាលលោក ត្រាំ នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១ ០០០ដុល្លារ ហើយជួយឱ្យបានធ្វើដំណើរត្រឡប់ទៅវិញ សម្រាប់ជនចំណាកស្រុកណាដែលស្ម័គ្រចិត្ត ចាកចេញពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦​ ខែឧសភា ឆ្នាំ ២០២៥។

    ក្រសួងសន្តិសុខមាតុភូមិបានឱ្យដឹងទៀតថា ការផ្តល់ប្រាក់ឧបត្ថម្ភ និងចេញថ្លៃសំបុត្រយន្តហោះដល់ជនចំណាកស្រុក ដែលស្ម័គ្រចិត្តត្រឡប់ទៅវិញនេះ នឹងចំណាយតិចជាងការនិរទេស ពោលការចំណាយជាមធ្យម គិតទាំងការចាប់ខ្លួន ការឃុំខ្លួន និងការនិរទេស ចំណាយអស់ប្រហែល ១៧ ០០០ដុល្លារ។ រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាក់ថា «បើនៅទីនេះដោយខុសច្បាប់ ការដែលព្រមចាកចេញដោយខ្លួនឯងគឺរឿងដ៏ប្រសើរ ជាវិធីសាស្រ្តសុវត្ថិភាព និងសន្សំសំចៃបំផុត ចៀសវាងត្រូវចាប់ឃុំខ្លួន»

    គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បាននិរទេសមនុស្សចំនួន ១៥២ ០០០នាក់ ចាប់តាំងពីថ្ងៃទី២០ ខែមករា ដែលចំនួននេះគឺទាបជាង ១៩៥ ០០០នាក់ ក្នុងចន្លោះពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំមុន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ចូ បៃដិន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: