Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សៀមរាបរបស់កម្ពុជា ក្លាយជាគោលដៅទេសចរណ៍លេចធ្លោជាងគេ លើថ្នាលលក់សំបុត្រយន្តហោះ Ulysse របស់បារាំង

    BY Liny Chan May 6, 2025
    សៀមរាបរបស់កម្ពុជា ក្លាយជាគោលដៅទេសចរណ៍លេចធ្លោជាងគេ លើថ្នាលលក់សំបុត្រយន្តហោះ Ulysse របស់បារាំង

    (ភ្នំពេញ)៖ Ulysse ជាថ្នាលលក់សំបុត្រយន្តហោះរបស់បារាំង បានផ្សព្វផ្សាយថា ខេត្តសៀមរាប របស់ប្រទេសកម្ពុជា បានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមជាងគេបំផុត។ នៅដើមឆ្នាំនេះ ការ Search រកគោលដៅទេសចរណ៍លេចធ្លោជាងគេ គឺកម្ពុជា មានកំណើនរហូតដល់ ៧០៦%។

    ថ្នាល់លក់សំបុត្រយន្តហោះដ៏ល្បីរបស់បារាំងនេះ បានផ្សព្វផ្សាយថា ឆ្ងាយពីភាពអ៊ូអរនៃទីក្រុងធំៗ ទីក្រុងអាថ៌កំបាំង [សៀមរាប] នេះទាក់ទាញភ្ញៀវទេសចរ ជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ ប្រាសាទដ៏អស្ចារ្យ និងវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍។ ប៉ុន្តែ​អ្វី​ទៅ​ជា​នៅ​ពី​ក្រោយ​ប្រជាប្រិយភាព​នេះ? ស្វែងយល់ជាមួយពួកយើងដើម្បីដឹងពីមូលហេតុដែល ធ្វើឱ្យខេត្តសៀមរាបក្លាយជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

    សៀមរាប៖ ទីក្រុង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​នឹង​បេតិកភណ្ឌ​ដ៏​ល្អឯក

    សៀមរាបជាទីក្រុងមួយលាយឡំជាមួយប្រពៃណី និងភាពទំនើបបញ្ចូលគ្នា ដែលអាចឱ្យភ្ញៀវទេសចរស្វែងយល់ពីវប្បធម៌ខ្មែរ និងអាចរីករាយនឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលកាន់តែទំនើប។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គោល​ដៅ​នេះ​ពេញ​និយម ​គឺ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ដ៏​ល្អឯង គឺប្រាសាទអង្គរវត្ត។

    អង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO គឺជាកន្លែងទេសចរណ៍ដ៏សំខាន់បំផុតក្នុងខេត្តសៀមរាប។ ជាមួយនឹងបូជនីយដ្ឋានដូចជា អង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម តំបន់នេះពោរពេញដោយប្រាសាទដ៏អស្ចារ្យដែលទាក់ទាញ អ្នកទស្សនានៅក្នុងសម័យមួយផ្សេងទៀត ព្រមទាំងជាសក្ខីភាពនៃអាណាចក្រដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រអាស៊ី គឺអាណាចក្រខ្មែរ។

    តើ​អ្វី​ទៅ​ជា​មូលហេតុ​នាំ​ឱ្យ​សៀមរាប​ជោគជ័យ?

    ការស្វែងរកតាមអ៊ីនធឺណិតបានផ្ទុះឡើងយ៉ាងខ្លាំង ជាមួយនឹងការកើនឡើង ៧០៦ភាគរយ។ ភ្ញៀវទេសចរជាច្រើនឥឡូវនេះស្វែងរកទិសដៅនេះសម្រាប់សកម្មភាពប្លែកៗ និងបរិយាកាសដ៏ល្អឯករបស់ខេត្តសៀមរាប។

    សៀមរាបអាចទាក់ទាញទេសចរវ័យក្មេង និងចម្រុះកាន់តែច្រើនដែលចង់ស្វែងយល់ពីវប្បធម៌ខ្មែរ ជាពិសេសគឺចង់ភ្លក់ម្ហូបខ្មែរ។ សៀមរាប​ក៏​បាន​ក្លាយ​ជា​កន្លែងសម្រាកវិស្សមកាលដ៏មានផាសុភាពផងដែរ។ កន្លែងស្ប៉ា ប្រណិតៗ និងសណ្ឋាគារដែលមិនប៉ះពាល់ដល់បរិស្ថានបានផុសឡើង ដែលផ្តល់ឱ្យភ្ញៀវទេសចរនូវកន្លែងស្ងប់ស្ងាត់ បន្ទាប់ពីការដើរទស្សនាប្រាង្គប្រាសាទ។ ការកើនឡើងនៃសណ្ឋាគារ និងរមណីយដ្ឋាន ដែលមានទេសភាពដ៏ស្រស់ត្រកាល នៃវាលស្រែជុំវិញនោះកាន់តែផ្ដល់សោភណ្ឌភាពមួយកម្រិតទៀត។

    ភាពងាយស្រួល៖ ជាកត្តាសំខាន់ជំរុញប្រជាប្រិយភាព

    ភាពងាយស្រួលក្នុងការចូលទៅកាន់ខេត្តសៀមរាប បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញប្រជាប្រិយភាពរបស់ខេត្តសៀមរាប។ តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិសៀមរាប ឥឡូវនេះស្វាគមន៍ការហោះហើរត្រង់ ពីគោលដៅអន្តរជាតិជាច្រើន រួមមានទីក្រុងបាងកក ហាណូយ និងទីក្រុងហូជីមិញ។ អ្នកធ្វើដំណើរមកពីអឺរ៉ុប អាចធ្វើដំណើរទៅចូលទៅកាន់ខេត្តសៀមរាប បានយ៉ាងងាយស្រួលតាមរយៈ ដោយមានជើងហោះហើរ ទៀងទាត់ពី Paris, Lyon ឬ Strasbourg ដែលតភ្ជាប់ទីក្រុងធំៗនៅអឺរ៉ុបទៅអាស៊ីអាគ្នេយ៍។

    ជម្រើសនៃសេវាធ្វើដំណើរ ឬដឹកជញ្ជូនក្នុងខេត្តសៀមរាប មានច្រើនប្រភេទ៖ ដូចជាតាក់ស៊ី និងម៉ូតូកង់បីជាដើម។ ថ្លៃសំបុត្រយន្តហោះមានតម្លៃសមរម្យ ហើយការចាយវាយស្នាក់នៅក្នុងខេត្តសៀមរាប ចំណាយទាបជាងគោលដៅធៀបទៅនឹងគោលដៅទេសចរណ៍សំខាន់ៗផ្សេងទៀត ក្នុងតំបន់អាស៊ី។ ការស្នាក់នៅមួយយប់នៅសណ្ឋាគារលំដាប់ផ្កាយ ៣អាចមានតម្លៃចន្លោះពី ២០ ដុល្លារទៅ ៤០ ដុល្លារ ហើយភោជនីយដ្ឋានក្នុងស្រុកផ្តល់ជូនអាហារចាប់ពី ៥ដុល្លារឡើងទៅ។

    ហេតុអ្វីបានជាភ្ញៀវទេសចរងាកទៅលេងខេត្តសៀមរាម?

    ក្រៅ​ពី​ប្រាសាទ​ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​បរិយាកាស​បែប​ប្រវត្តិសាស្ត្រ​ ក្នុងយុគសម័យទំនើប សៀមរាប គឺ​ជា​មជ្ឈមណ្ឌល​ច្នៃប្រឌិត​មួយ ​សម្រាប់​អ្នកទេសចរ ដែល​កំពុង​ស្វែង​រក​កន្លែង​ប្លែកៗ។ សៀមរាបគឺជាមជ្ឈមណ្ឌល សម្រាប់សិល្បៈ តន្ត្រី និងវប្បធម៌ខ្មែរសហសម័យ ដែលទាក់ទាញអ្នករចនាករ សិល្បករ និងសហគ្រិនក្នុងស្រុក។ ការកើនឡើងនៃព្រឹត្តិការណ៍វប្បធម៌ និងមហោស្រពតន្ត្រី ក៏ដូចជាសិក្ខាសាលាសិប្បកម្មក្នុងស្រុក អនុញ្ញាតឱ្យទេសចរចូលរួមយ៉ាងស៊ីជម្រៅក្នុងជីវភាពនៅកម្ពុជា៕ ប្រភព៖ https://ulysse.com/news/destination-numero-1-2025-explose-recherches

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: