Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ACU បញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី

    BY Liny Chan May 10, 2025
    ACU បញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជូនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ដែលមានរឿងក្តីជាមួយស្រ្តីម្ចាស់លុយម្នាក់នៅខេត្តសៀមរាប ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

    សូមជម្រាបថា លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹងនិងអន្តរជាតិ នៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ACU បានប្រកាសឃាត់ខ្លួនឧត្តមសេនីយ៍ត្រីនគរបាល សម្បត្តិកុសល កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: