PR May 14, 2025

សាកទាយលេងមើល! GANZBERG Lacima Tour សប្តាហ៍នេះនឹងធ្វើដំណើរទៅដល់ខេត្តណា…?

Liny Chan

ថ្ងៃសៅរ៍ ទី17 ខែឧសភា ឆ្នាំ2025 ខាងមុខនេះ GANZBERG Lacima Tour នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានកំពង់ចាម ខេត្តកំពង់ចាមដែលនឹងនាំយកសកម្មភាពសប្បាយៗ ដែលប្រមូលផ្ដុំទាំងកំពូលតារារ៉េប, Hip hop និង DJ មានឈ្មោះល្បីៗជាច្រើនប្រចាំប្រទេស ដូចជាក្រុម Lacima Cartel, លោក Rango, លោក Toro, លោក Steezy និង លោក NPN។

អ្វីដែលរឹតតែអស្ចារ្យក៏មានកម្មវិធីប្រកួតប្រជែង GANZBERG ពួកម៉ាកល្អ ប៉ះកំប៉ុង ឈ្នះឡាន ជម្រុះវគ្គចុងក្រោយផងដែរនាទឹកដីនៃខេត្តកំពង់ចាម ដែលនឹងចាប់ទទួលចុះឈ្មោះចូលរួមប្រកួតចាប់ថ្ងៃទី១៤ ដល់ ១៦ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណ ពហុកីឡដ្ឋានកំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីម៉ោង៨ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច ឬ តាមរយៈ Telegram 012 510 577 និងសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទនងលេខ៖ 012 510 577/ 096 66 54 168 / 071 71 555 97។

ប្រាក់រង្វាន់វគ្គជម្រុះ ខេត្តកំពង់ចាម
១.ចំណាត់ថ្នាក់លេខ ១  និងទទួលបានរង្វាន់ ម៉ូតូធំ Yamaha Fz 1 គ្រឿង
២.ចំណាត់ថ្នាក់លេខ ២  ទទួលបានរង្វាន់ 1,000 ដុល្លារ
៣.ចំណាត់ថ្នាក់លេខ ៣ ទទួលបានរង្វាន់ 500 ដុល្លារ
៤.ចំណាត់ថ្នាក់លេខ ៤ ទទួលបានរង្វាន់ 300 ដុល្លារ
៥.ចំណាត់ថ្នាក់លេខ ៥ ទទួលបានរង្វាន់ 150 ដុល្លារ

GANZBERG Lacima Tour Concert គឺជាកម្មវិធីតែមួយគត់ ដែលស្ថិតក្នុងសេចក្ដីសប្បាយ រំភើប និងភាពអស្ចារ្យមិនអាចបំភ្លេចបានកុំអោយឱកាសដ៏ល្អនេះខកខានអោយសោះ!!!