ព័ត៌មានជាតិ May 17, 2025

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បានបញ្ជូនទៅតុលាការនាព្រឹកនេះ និងបណ្ដេញចេញពីក្របខ័ណ

Liny Chan

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ បានបញ្ជាក់ថា ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់នៅលើផ្លូវនរោត្តម បណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ ស្រាល ៥នាក់ បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។

តាមរយៈផេកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  បានគូសបញ្ជាក់ដូច្នេះថា៖ « ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានីម្នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។ សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឱ្យជំនាញ និង មូលដ្ឋានចុះដល់កន្លែងកើតហេតុគឺ ចាត់ចែងឃាត់ខ្លួនអ្នកបង្ក (វាស់ជាតិអាល់កុល) សង្រ្គោះអ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។ សូមមហាជនជ្រាបថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។ ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៌នៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផងដែរ។ សូម មហាជន ជូនជ្រាបជាព៏តមាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៌ ជាដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ) ។ ខ្ញុំសូមគោរព អរគុណ និង សូម អរគុណ បាទ»៕

ប្រភព៖ ផេកផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ