Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមាគមគ្រូពេទ្យភ្នែកកម្ពុជា សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក ក្រសួងសុខាភិបាល បណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជាភ្នែកទូទាំងប្រទេស

    BY Liny Chan May 23, 2025
    សមាគមគ្រូពេទ្យភ្នែកកម្ពុជា សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក ក្រសួងសុខាភិបាល បណ្ដុះបណ្ដាលគ្រូពេទ្យកម្ពុជាភ្នែកទូទាំងប្រទេស

    (ភ្នំពេញ)៖ សមាគមគ្រូពេទ្យភ្នែកកម្ពុជា ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា ប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា នៅថ្ងៃសុក្រ ១២ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥ បានសហការជាមួយកម្មវិធីជាតិសុខភាពភ្នែកនៃក្រសួងសុខាភិបាល បានរៀបចំសិក្ខាសាលា ស្ដីអំពី «វាទប្បដិវាទ ក្នុងវិស័យចក្ខុសាស្រ្ត» ឬភាសាអង់គ្លេសហៅថា controversy in ophthalmology។

    សិក្ខាសាលាខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។

    លោកស្រីវេជ្ជបណ្ឌិត ជុកម៉ុលកុសុម៉ា បានថ្លែងថា គោលបំណងនៃសិក្ខាសិលានេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដល់គ្រូពេទ្យភ្នែកគ្រប់ខេត្តក្រុងទូទាំងប្រទេស សរុប ១៤៦ រូប អំពី ចំណេះដឹងថ្មីៗ បទពិសោធន៍ និង នវានុវត្តន៍ក្នុងវិស័យចក្ខុសាស្រ្ត។

    លោកស្រីវេជ្ជបណ្ឌិតបានបន្ដទៀតថា «សិក្ខាសាលានេះជាវេទិកាមួយសំរាប់ផ្ដល់ជូននូវការជជែកពិភាក្សា ស្វែងរកជំរើសល្អបំផុតសំរាប់ព្យាបាលអ្នកជំងឺរបស់យើង ព្រមទាំងលើកកម្ពស់ការថែទាំសុខភាពភ្នែកឱ្យកាន់តែប្រសើរឡើង និងស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែកនៅក្នុងប្រទេសកម្ពុជា។

    សូមជម្រាបថាសិក្ខាសាលា ស្ដីពី «វាទប្បដិវាទ ក្នុងវិស័យចក្ខុសាស្ត្រ» បានទទួលការឧបត្ថម្ភថវិកាពី មូលនិធិ Fred Hallow ដែលកន្លងមកតែងតែគាំទ្រដល់ការបណ្តុះបណ្តាលធនធាមនុស្ស និងថវិកាដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សមាគម ឱ្យមានភាពរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: