Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពេទ្យគន្ធបុប្ផា សង្រ្គោះកុមារ និងស្រ្តីជាង ២៣ លានករណី

    BY Nisaiy KP May 25, 2025
    មន្ទីរពេទ្យគន្ធបុប្ផា សង្រ្គោះកុមារ និងស្រ្តីជាង ២៣ លានករណី

    (ភ្នំពេញ)៖ ចាប់តាំងពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរ ប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមូលនិធិគន្ធបុប្ផាកម្ពុជា។

    សូមជម្រាបថា ក្នុងមួយឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០លានដុល្លារអាមេរិក ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា។ ដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា តែងតែកៀរគរមូលនិធិតាមសកម្មភាពផ្សេងៗ និងមានការបរិច្ចាគរបស់សប្បុរសជនជាបន្តបន្ទាប់។

    ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។

    ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

    សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។

    ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: