Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយផ្លូវថ្មើរជើង (Walk Street) ដ៏សប្បាយរីករាយ រស់រវើក ស្រស់ស្អាត និងសុវត្ថិភាពដល់ពលរដ្ឋចិន

    BY Liny Chan May 27, 2025
    ឯកអគ្គរដ្ឋទូតចិននៅកម្ពុជា ចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយផ្លូវថ្មើរជើង (Walk Street) ដ៏សប្បាយរីករាយ រស់រវើក ស្រស់ស្អាត និងសុវត្ថិភាពដល់ពលរដ្ឋចិន

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួមទស្សនាការសម្តែងសិល្បៈជាលក្ខណៈមហាជនរួមគ្នា កម្ពុជា-ចិន ក្នុងឱកាសពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នៅផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចតុមុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

    ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតចិន បានជួបសំណេះសំណាល និងថតរូបអនុស្សាវីរិយ៍ជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិចំរុះសាសន៍ដែលមកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង (Walk Street) ដ៏រស់រវើក សកម្មភាពចំរុះ និងមានបរិយាកាសស្រស់ស្រាយក្រោមជំនោរខ្យល់ទន្លេចតុមុខដ៏ត្រជាក់ និងបរិសុទ្ធ ដោយក្តីសោមន្សរីករាយ និងស្និទ្ធិស្នាលដែលជាមិត្តភាពដ៏រឹងមាំមិនអាចបំបែកបានឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: