ព័ត៌មានជាតិ
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោក ឃួន ផុនរតនៈ ជាឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ខណៈកញ្ញា ជ្រឹង បុទុមរង្សី ត្រូវបញ្ចប់អាណត្តិ
BY Liny Chan
June 5, 2025
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងកញ្ញា ជ្រឹង បុទុមរង្សី ពីឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ចូលប្រទេសវិញ ដោយត្រូវបញ្ចប់អាណត្តិ និងតែងតាំងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ។

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

