ព័ត៌មានជាតិ June 8, 2025

ចាប់ពីថ្ងៃនេះ ថៃបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិជាំ និងអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល ហើយបើកតែ៣ថ្ងៃក្នុងមួយសប្តាហ៍

Nisaiy KP

(កោះកុង)៖ ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានជូនដំណឹងមកអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងថា ពួកគេនឹងបើកដំណើរការដោយបន្ថយម៉ោងជាងរាល់ដង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មានថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។

បើតាមលោកស្រីអភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews