Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

    BY Liny Chan July 2, 2025
    រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចេក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលមានលោក ឃួង ស្រេង ជាប្រធាន អមដោយអនុប្រធាន អនុប្រធានប្រចាំការ និងសមាជិកជាច្រើនរូប។

    ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បានធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំក្រុមការងារចំពោះកិច្ចគណៈកម្មការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងដាក់ទិសដៅការងារបន្ត កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

    សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមានសមាសភាព២៥រូប ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ជាប្រធាន អមដោយអនុប្រធានចំនួន៨រូប​ រួមមាន៖

    *ទី១៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
    *ទី២៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
    *ទី៣៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
    *ទី៤៖ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ជាអនុប្រធាន
    *ទី៥៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាអនុប្រធានប្រចាំការ
    *ទី៦៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន
    *ទី៧៖ លោកឧត្តមសេនីយ៍ទោ ដួង រ៉ា មេបញ្ជាការរងកងពលតូចលេខ៧០ នាយសេនាធិការ ជាអនុប្រធាន
    *ទី៨៖ លោកឧត្តមសេនីយ៍ទោ ស្រី សុផល មេបញ្ជាការរងយោធភូមិភាគពិសេស ជាអនុប្រធាន ព្រមទាំងសមាជិកជាច្រើនរូបផ្សេងទៀត៕

    ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: