ព្រះមហាក្សត្រ តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា»
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា «សម្តេចព្រះឧត្តមវង្សា» គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ការតែងតាំង បានធ្វើឡើងបន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ Fresh News
