Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកឪ ស៊ុច និងឧកញ៉ា ស្រី ចាន់ថន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ប្រគល់ជូនកងទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងចូលរួមការពារបូរណភាពទឹកដី

    BY Liny Chan July 7, 2025
    លោកឪ ស៊ុច និងឧកញ៉ា ស្រី ចាន់ថន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាមួយចំនួន ប្រគល់ជូនកងទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងចូលរួមការពារបូរណភាពទឹកដី

    (ព្រះវិហារ)៖ លោកឪ ស៊ុច និងឧញ៉ា ស្រី ចាន់ថន តំណាងឱ្យក្រុមគ្រួសារទាំងមូល រួមទាំងក្រុមការងារក្លិបប្រដាល់គុនខ្មែរ អន្ដរជាតិ KKIF នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់បងប្អូនវីរកងទ័ពបញ្ជាការដ្ឋានកងទ័ពពិសេសឆ័ត្រយោង៩១១ ដែលកំពុងបំពេញបេសកកម្ម ក្នុងការការពារបូរណភាពទឹកដី រក្សាសុខសន្តិភាព ជូនប្រជាជន និងប្រទេសជាតិ នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

    ក្នុងឱកាសនោះដែរ ឧកញ៉ា ស្រី ចាន់ តំណាងក្រុមគ្រូសារទាំងមូល និងក្រុមកាងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងថវិកាចំនួន៤០លានឧបត្ថម្ភ ជូនដល់បងប្អូនកងទ័ពផងដែរ។

    សកម្មភាពទាំងនេះបង្ហាញថា លោកឧកញ៉ា ស្រី ចាន់ចាន់ រួមទាំងក្រុមគ្រួសារ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់បងប្អូនវីរកងទ័ព ដែលកំពុងតែបំពេញបេសកកម្មយ៉ាងមុះមុត អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី មិនឱ្យសត្រូវឈ្លានពាន និងបាត់បង់សូម្បីតែ១មីលីម៉ែត្រណាហើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: