Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ! កម្លាំងទាហានកម្ពុជា ឃាត់ទាហានថៃ ដែលចង់រកព្រះ២អង្គដាក់នៅព្រំដែន ចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន

    BY Liny Chan July 9, 2025
    នៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ! កម្លាំងទាហានកម្ពុជា ឃាត់ទាហានថៃ ដែលចង់រកព្រះ២អង្គដាក់នៅព្រំដែន ចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន

    (ព្រះវិហារ)៖ ជារូបភាពថ្មីមួយទៀតហើយ ក្នុងចេតនាញុះញង់ឲ្យកងទ័ពកម្ពុជាអត់ធ្មត់មិនបាន ដោយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមទាហានឈុតខ្មៅថៃ បានប្រើប្រាស់រថយន្ដចំនួន២គ្រឿង ដឹកព្រះ២អង្គ បម្រុងមកដាក់នៅតំបន់ព្រំដែននាច្រកទ្វារអានសេះ ខេត្តព្រះវិហារ ប៉ុន្ដែត្រូវបានកម្លាំងទាហានកម្ពុជាហាមឃាត់ចំពោះសកម្មភាពនេះ។

    បន្ទាប់ពីកម្លាំងទាហានកម្ពុជាដ៏អង់អាច ហាមឃាត់ទាហានឈុតខ្មៅថៃនោះ ភាគីទាំងពីរបានប៉ះគ្នាដោយសម្ដី និងតឹងសរសៃកដាក់គ្ន​ាមួយប្រាវ នៅច្រកទ្វារព្រំដែនអានសេះ ក្នុងភូមិសាស្ដ្រទឹកដីរបស់កម្ពុជា ដោយពួកក្រុមទាហានឈុតខ្មៅថៃ ប្រមាណ២០នាក់ ដើរចូលមកទឹកដីកម្ពុជា។

    ជាការកត់សម្គាល់នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ និងបង្កើនភាពតានតឹងយ៉ាងខ្លាំង ក្នុងគោលបំណងចង់ឲ្យកងទ័ពរបស់យើង អត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: