Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប

    BY Nisaiy KP July 13, 2025
    រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕

    ក្នុងសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ច មានភារកិច្ចដូចតទៅ៖

    * រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំ តម្រង់ទិសដល់ រដ្ឋបាលខេត្ត ទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ក្នុងបឹងទន្លេសាប

    * រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែត ទឹក និងការធ្វើបែចិញ្ចឹមត្រី

    * ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក

    * សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹង ទន្លេសាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំង ទីលំនៅលើទឹក

    * រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោក វិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥

    * រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅ លើដីគោក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច

    * រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើត ការងារ និងមុខរបរក្រៅពីការនេសាទ និងការចិញ្ចឹមត្រី

    * ចាត់វិធានការចំពោះជនអន្តោប្រវេសន្តខុសច្បាប់ដែលកំពុងរស់នៅលើទឹក ស្របតាមច្បាប់ជាធរមាន

    * ធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះ បណ្តែតទឹក និងបែចិញ្ចឹមត្រី កុំឱ្យមានការពង្រីក ឬបង្កើតថ្មីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋបម្លាស់ទីមករស់នៅលើដីគោក

    * ទប់ស្កាត់ និងបង្ក្រាបការនេសាទខុសច្បាប់ ដើរទន្ទឹមនឹងវិធានការផ្សព្វផ្សាយអប់រំ និងណែនាំ

    * ធ្វើការពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានឡើងវិញ ដើម្បីចៀសវាងនូវការខូចខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ការធ្លាក់ចុះគុណភាពទឹក ការបំពុលបរិស្ថាន ការប៉ះពាល់ ដល់ផ្លូវនាវាចរ និងចាត់វិធានការដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង

    * គាំទ្រដល់ការផ្តល់សេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទប់ស្កាត់ការបើក សាលារៀនខុសច្បាប់

    * ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពលទ្ធផលការងារជូននាយករដ្ឋមន្ត្រី៕

    ខាងក្រោមនេះ ជាសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា៖

    ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: