Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋថៃផ្ទុះការប្រតិកម្មចំពោះក្រុមជ្រុលនិយម ដែលតវ៉ាមុខស្ថានទូតខ្មែរនៅក្រុងបាងកក ករណីក្រុមទាហានឈុតខ្មៅជាន់មីន, ពួកគេចាត់ទុកក្រុមជ្រុលនិយម ជាអ្នកបង្កបញ្ហាមិនចេះចប់មិនចេះហើយជាមួយកម្ពុជា

    BY Liny Chan July 21, 2025
    ពលរដ្ឋថៃផ្ទុះការប្រតិកម្មចំពោះក្រុមជ្រុលនិយម ដែលតវ៉ាមុខស្ថានទូតខ្មែរនៅក្រុងបាងកក ករណីក្រុមទាហានឈុតខ្មៅជាន់មីន, ពួកគេចាត់ទុកក្រុមជ្រុលនិយម ជាអ្នកបង្កបញ្ហាមិនចេះចប់មិនចេះហើយជាមួយកម្ពុជា

    (បាងកក-ថៃ)៖ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាពលរដ្ឋថៃ បានស្ដីបន្ទោស និងប្រតិកម្មយ៉ាងចាស់ដៃចំពោះក្រុមជ្រុលនិយមដែលជាជនជាតិថៃខ្លួនឯង បន្ទាប់ពីពួកគេនាំគ្នាទៅបាតុកម្មតវ៉ានៅមុខស្ថានទូតប្រទេសកម្ពុជា នាទីក្រុងបាងកក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីក្រុមទាហានឈុតខ្មៅថៃដើរជាន់មីន ព្រោះតែមិនដើរតាមតម្រាយផ្លូវចាស់ធ្លាប់បានឯកភាពគ្នា។

    នៅពេលធ្វើបាតុកម្មតវ៉ាក្រុមជ្រុលនិយមថៃ បានប្រើប្រាស់បណ្ដាញសង្គមដើម្បីធ្វើការផ្សាយផ្ទាល់ (Live) និងស្រែកទាមទារនូវអ្វីដែលពួកគាត់បានត្រៀមទុក។ ប៉ុន្ដែក្នុងពេលជាមួយគ្នានោះ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលជាជនជាតិថៃខ្លួនឯង បាននាំគ្នាចូលទៅខំមិនសម្ដែងការមិនពេញចិត្ត និងស្តីបន្ទោសខ្លាំងៗទៅក្រុមអ្នកដែលនាំគ្នាធ្វើបាតុកម្មស្រែកដាក់មេក្រូតវ៉ា ដោយពួកគាត់ចាត់ទុកថា ក្រុមអ្នកដែលធ្វើបាតុកម្មនេះហើយជាអ្នកបង្កបញ្ហាជាមួយកម្ពុជាមិនចេះចប់ មិនចេះហើយ។

    ពលរដ្ឋថៃដែលមិនពេញចិត្តចំពោះសកម្មភាពបែបនេះ លើកឡើងទៀតថា បញ្ហាដែលបានកើតឡើង គឺថ្នាក់ដឹកនាំប្រទេសទាំងពីរជាអ្នកដោះស្រាយ ហេតុអ្វីបាននាំគ្នាទៅធ្វើបាតុកម្ម ហើយជេរប្រមាថប្រជាជនខ្មែរបែបនេះ។ ពួកគាត់ថា បើចង់តវ៉ានាំគ្នាទៅតវ៉ានៅព្រំដែន ហើយថៃវឹកវររាល់ថ្ងៃនេះដោយក្រុមជ្រុលនិយមនាំគ្នាបាតុកម្ម និងមានអ្នកខ្លះទៀតថា មិនស្គាល់ប្រវត្តិសាស្ដ្រកុំនិយាយល្អជាង និងប្រើពាក្យដៀលសុទ្ធតែពួកអាក្របីថែមទៀត។

    ខាងក្រោមនេះ ជាខ្លឹមសារមួយចំនួនដែលបានដកស្រង់ចេញពីខំមិននៅក្នុងបណ្ដាញសង្គម ដែលប្រជាពលរដ្ឋថៃតវ៉ា ខឹងសម្បាជាមួយក្រុមជ្រុលនិយមដែលធ្វើបាតុកម្មតវ៉ា៖

    * ពួកលោកអ្នកឯងសាងតែបញ្ហា
    * ថ្ងៃនេះអត់រកស៊ីច្រាសច្រំអីទេឬនៅត្រង់ហ្នឹងហើយ
    * ទៅជាយដែនទៅបើខ្លាំង
    * ចែកគ្នាទៅឈរនៅជាយដែនទៅបែរមេក្រូទៅជេរគេទៅបើខ្លាំង
    * ទៅស្រែកនៅជាយដែននោះដាក់មេក្រូទៅខាងខ្មែរ
    * និយាយមិនដឹងរឿងអាអើយ
    * កុំនិយាយល្អជាងបើភ្លើ
    * ម្ដេចមិនទៅទាមទារនៅប្រាសាទតាមមាន់
    * អាមួយវ៉ែនតាខ្មៅអានអត់ច្បាស់
    * វាមិនមែនជារឿងដែលពួកលោកអ្នកមកនិយាយទេ កុំនិយាយល្អជាងប្រទេសថៃ និងប្រទេសកម្ពុជា មានអាយុកាលតាំងពីណាមកហើយ កុំនិយាយរឿងប្រវត្តិសាស្រ្តអ្នកឯងមកនិយាយបីថ្ងៃក៏អត់ចប់ផង។ មិនបាច់តាំងខ្លួនជាអ្នកចេះដឹងទេ។
    * បញ្ហាកើតឡើងពីថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ហេតុអ្វីបានជាជេរប្រមាថប្រជាជនខ្មែរបែបនេះ និយាយបែបនេះមិនមែនជាប្រជាជនថៃ ប្រជាជនថៃមិនដែលមើលងាយជនជាតិសាសន៍ប្រជាជនដូចគ្នា។
    * ទៅតាមកន្លែងជេរនៅប្រាសាទទៅល្អអត់
    * គាត់កំពុងរួបរួមគ្នាដើម្បីសន្តិភាពប្រជាជន
    * ចង់ល្បីណាស់មិនដឹងជាស្អីទេអ្ហា
    * ពួកអាក្របី
    * ពួកនេះធ្វើឲ្យប្រទេសជាតិឆ្ពោះទៅមុខមិនបាន
    * ឆ្លាតតែរឿងល្ងង់
    * ដូចជាដឹងច្បាស់ណាស់ហ្អ៎ា
    * ពួកនេះពូកែខាងល្ងង់
    * ប្រទេសជាតិវឹកវររាល់ថ្ងៃព្រោះពួកហ្អែង
    * ពូកែខ្លាំងណាស់អាក្របីទៅស្រែកនៅជាយដែនឯណោះ
    * អ្ហែងអាក្រក់ណាស់
    * ម្ដេចមិនទៅប្រាសាទតាមមាន់មកព្រុសនៅក្រុងថេបធ្វើអ្វី គ្រាន់តែដឹងថាអ្ហែងពូកែព្រុស
    * ពូកែខ្លាំងទៅម្ដុំជាយដែនកុំមកប្រុស។ ម្ដុំនេះអញថ្លង់
    * គួរឲ្យខ្លាចចរិតពួកហ្អែងណាស់៕

    ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: